khmer eng
  • សម្តេចប្រធានព្រឹទ្ធសភា និងសមាជិក សមាជិកាព្រឹទ្ធសភា អញ្ជើញចូលរួមព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងសមាជិក សមាជិកាព្រឹទ្ធសភា បានអញ្ជើញចូលរួមជាកិត្តិយសក្នុងព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅទីព្រះស្រែ ស្ថិតក្នុងភូមិរូង ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
    ព្រះរាជពិធីនេះ ប្រព្រឹត្តឡើងដើម្បីជាមង្គល ឧទ្ទិសដល់ការចាប់ផ្តើមរដូវធ្វើស្រែចម្ការរបស់ប្រជាកសិករ និងបួងសួងដល់វត្ថុស័ក្តិសិទ្ធិ ឲ្យបង្អុរទឹកភ្លៀងបរិបូណ៍តាមរដូវកាល បម្រើឲ្យវិស័យកសិកម្មគ្រប់ប្រភេទ ទទួលបានភោគផលខ្ពស់។
    ជាមួយគ្នានេះ ក៏មានពិធីព្រាហ្មណ៍ព្រះរាជគ្រូ នឹងសូធ្យផ្សងគោឧសភរាជ ដែលទឹមច្រត់ព្រះនង្គ័លនោះ ឱ្យបរិភោគរបស់ ៧យ៉ាង ដែលរៀបដាក់តុ ប្រាក់ធំៗរួមមាន គ្រាប់ស្រូវ ១តុ គ្រាប់សណ្ដែក ១តុ គ្រាប់ពោត ១តុ គ្រាប់ល្ង ១តុ ស្មៅ ស្រស់ ១តុ ទឹក ១តុ និងស្រា ១តុ។ ក្រោយសូធ្យចប់ព្រាហ្មណ៍ព្រះរាជគ្រូ យកទឹកមន្ដប្រោះក្បាលគោឧសភរាជ ហើយមន្ត្រីដឹកគោឧសភរាជ ទៅជិត របស់ទាំង៧យ៉ាងនោះ។ បន្ទាប់មក ឱ្យគោឧសភរាជ បរិភោគអ្វីបរិភោគទៅ ដោយមិនបង្ខំឡើយ។ កាលណា គោឧសភរាជ បរិភោគអ្វីមួយយ៉ាង ឬ ពីរយ៉ាង ព្រាហ្មណ៍ក៏ទាយផលប្រផ្នូលតាមនោះ។
    ព្រះរាជពិធីច្រត់ព្រះនង្គ័លឆ្នាំនេះ ប្រព្រឹត្តទៅនៅទីព្រះស្រែ នៅភូមិរូង ឃុំត្រពាំង ឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ រយៈពេល៤ថ្ងៃ គឺចាប់ពីថ្ងៃទី០៥-០៦-០៧ ខែឧសភា ឆ្នាំ២០២៣ ប្រារព្ធហោមពិធី និងពិធីតាមរោងមណ្ឌលជាភារកិច្ចរបស់ក្រុមបារគូ។ ឯថ្ងៃចន្ទ ទី០៨ ខែឧសភា ឆ្នាំ២០២៣ ប្រារព្ធព្រះរាជពិធីច្រត់ព្រះនង្គ័លជាផ្លូវការ។

    ប្រភព៖នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សារលិខិតជូនពររបស់ឯកឧត្តម​ ឡាយ សំកុល​ អគ្គលេខាធិការ​ព្រឹទ្ធសភា​ គោរពជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសដ៏ឧត្តុង្គឧត្តមប្រកបដោយក្តីសោមនស្សរីករាយ នៃពិធីចម្រើនជន្មាយុរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ខាងមុខនេះ
    thumbnail
     
    ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុនជប៉ុន FUJIURA LTD
    thumbnail
     
    លោកជំទាវ មាន សំអាន អញ្ជើញ​ដឹក​នាំ​កិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៨ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្ដមបណ្ឌិត អ៊ុក គង់ អញ្ជើញសួរសុខទុក្ខបណ្តាស្រុកជាប់ព្រំដែន និងផែនការជម្លៀសប្រជាពលរដ្ឋទៅកាន់ទីជម្រកសុវត្ថិភាព
    thumbnail
     
    ឯកឧត្តម ម៉ម ប៊ុននាង និងឯកឧត្តម ប្រាក់ ចំរើន អញ្ជើញគោរពវិញ្ញាណក្ខន្ធសពឯកឧត្តមឧត្តមសេនីយ៍ត្រី សួន ប្រុស ដែលបានពលីជីវិតក្នុងសមរភូមិប្រយុទ្ធជាមួយការឈ្លានពានរបស់ថៃ